ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកសម្លាប់មន្រ្តីប៉ូលិស៨នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦

មានមន្រ្តីប៉ូលិស៨នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស។ សហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសមួយលើក ប៉ុន្តែទទូចថាការវាយប្រហារនេះគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងតែប៉ុណ្ណោះ។ ប្រភពបន្តថាការវាយប្រហារតាមអាកាសលើកដំបូងបានសម្លាប់មន្រ្តីប៉ូលិសម្នាក់ និងក្រោយមកសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់ផ្សេងទៀត។ គួរបញ្ជាក់ផងដែរថាមន្រ្តីប៉ូលិសប្រទេសអាហ្វហ្គានីស្ថានទាំង៨នាក់ស្លាប់នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្លួនក្នុងខេត្ត Uruzgan៕

afganistan-20-09-16