អ្នកកាសែតហូឡង់ម្នាក់ត្រូវក្រុមឧទ្ទាមលបបាញ់សម្លាប់ក្នុងប្រទេសលីប៊ី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៦

អ្នកការសែតជំនាញថតរូបហូឡង់ម្នាក់ត្រូវបានក្រុមឧទ្ទាមលបបាញ់សម្លាប់ខណៈដែលគាត់កំពុងរាយការណ៍ពីជម្លោះក្នុងទីក្រុងសឺតប្រទេសលីប៊ី។ មានគេរាយការណ៍បន្ថែមថាអ្នកកាសែតរូបនេះស្ថិតក្នុងតំបន់ដែលគេទើបតែរំដោះចេញពីក្រុមឧទ្ទាម។ លោក Jeroen Oerlemans សរសេរជាអត្ថបទស្តីពីជម្លោះនៅក្នុងប្រទេសអាហ្គានីស្ថាន ប្រទេសស៊ីរី និងប្រទេសលីប៊ី ដែលជាអត្ថបទនិយាយពីដំណើររបស់ជនភៀសខ្លួនទៅកាន់អ៊ឺរ៉ុប។ សព្វថ្ងៃគាត់បានធ្វើការក្នុងប្រទេសលីប៊ី ឲ្យស្ថាប័នបោះពុម្ពជាច្រើនក្នុងនោះមានទាំង Belgian Weekly ទស្សនាវដ្តី Knack ដែលជាទស្សនាវដ្តីសរសេរអះអាងពីការស្លាប់របស់គាត់។ លោក Oerlemans មានអាយុ៤៥ឆ្នាំ ត្រូវគេលបបាញ់សម្លាប់ខណៈដែលគាត់ចេញដំណើរជាមួយក្រុមសម្អាតមីន។ អ្នកនាំពាក្យ លោក Akram Gliwan បានប្រាប់ភ្នាក់ងារបណ្តាញព័ត៌មាន AFP ថាលោក Jeroen Oerlemans ដែលជាអ្នកកាសែតជំនាញថតរូប ត្រូវបានសកម្មជនលបបាញ់របស់ក្រុម ឧទ្ទាមបាញ់ចាំទ្រូងបណ្តាលឲ្យស្លាប់៕

lybia-04-10-16