យ៉ាងហោចណាស់កុមារ៥នាក់ស្លាប់ខណៈដែលក្រុមឧទ្ទាមបាញ់គ្រាប់កាំភ្លើងធំទៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦

តំបន់មួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងទីក្រុងអាល្លេប៉ូ ប្រទេសស៊ីរីរងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់របស់ក្រុមឧទ្ទាម។ យ៉ាងហោចណាស់កុមារ៧នាក់ស្ថិតនៅក្រោមការវាយប្រហារនោះ និងប្រាំនាក់ក្នុងចំណោមពួកគេស្លាប់។ សាលារៀននិងរថយន្តក្រុងដែលឈប់នៅជាប់គ្នាក៏រងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់នៅសង្កាត់ Al Suleymaniya នៃទីក្រុងអាល្លេប៉ូដែលគ្រប់គ្រងដោយរដ្ធាភិបាល។ ចំនួនសរុបយ៉ាងតិចកុមារ៧នាក់ និងមនុស្សពេញវ័យម្នាក់រងគ្រោះ។ កុមារអាយុ១៦ឆ្នាំផ្សេងទៀតស្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតទៅលើសង្កាត់ Seyf Aldawla ដែលកើតឡើងនៅភាគខាងលិចទីក្រុងអាល្លេប៉ូកាលពីថ្ងៃព្រហស្បតិ៍។ កុមារីម្នាក់ផ្សេងទៀតមានអាយុ៥ឆ្នាំឈ្មោះ Tasmeem ត្រូវអំបែងគ្រាប់ដែលធ្លាក់ចុះនៅភាគខាងលិចទីក្រុងអាល្លេប៉ូកាលពីថ្ងៃពុធ។ នាងត្រូវបានគេនាំយកទៅមន្ទីរពេទ្យទាំងពោះវៀនរបស់នាងដែលលានចេញមកក្រៅ។ គ្រូពេទ្យបានធ្វើការវះកាត់ហើយបាននិយាយថាឥឡូវនេះនាងមានសភាពដូចដើមវិញហើយ៕

allepo-15-10-16