ប្រព័ន្ធផ្សព្វផ្សាយ៖ ការគំរាមកំហែងវាយប្រហារបានផ្ញើទៅសាលារៀនជាច្រើនទូទាំងប្រទេសអាល្លឺម៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦

តាមប្រព័ន្ធផ្សព្វផ្សាយដកស្រង់ពាក្យសម្តីរបស់អាជ្ញាធរប៉ូលិសបានឲ្យដឹងថាសាលារៀនជាច្រើនទូទាំងប្រទេសអាល្លឺម៉ង់ទទួលបានអ៊ីមែលគំរាមបាញ់ប្រហារ។ យ៉ាងហោចណាស់មានសាលាមធ្យមសិក្សាចំនួន៣នៅទីក្រុង Leipzig ភាគខាងកើតប្រទេសអាល្លឺម៉ង់ ទទួលការគំរាមកំហែងបាញ់ប្រហារតាមរយៈអ៊ីម៉ែល។ MDR បានរាយការណ៍ថាមន្ត្រីប៉ូលិសជាច្រើនធានាសុវត្ថិភាពផ្លូវចូលអគារ និងមិនអនុញ្ញាតឲ្យសិស្សចេញពីថ្នាក់រៀនទេ។ អាជ្ញាធរអប់រំ Saxony ប្រាប់សារព័ត៌មាន MDR Sachsen ថាសាលារៀននៅទីក្រុងផ្សេងៗទៀតក្នុងទីក្រុង Bautzen ទីក្រុង Gorlitz ទីក្រុង Dresden និង ទីក្រុង Chemnitz នៅមិនទាន់ទទួលអ៊ីម៉ែលគំរាមវាយប្រហារជាផ្លូវការនៅឡើយទេ៕

germany-18-10-16