ប្រភពព័ត៌ពី BBC ចុះផ្សាយថ្ងៃទី BBC ចុះផ្សាយថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦
យ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់ក្នុងការវាយប្រហារមួយនៅប្រទេស Kenya ដោយមានក្រុមឧទ្ទាមអ៊ីស្លាម al-Shabab មានមូលដ្ឋាននៅប្រទេស Somalia អះអាងទទួលខុសត្រូវ។ ការវាយប្រហារមួយបានកើតឡើងដោយក្រុមឧទ្ទាមបានកំណត់គោលដៅវាយប្រហារលើសមាជិកក្រុមល្ខោនសម្តែងក្នុងសាលារៀនដែលស្នាក់នៅផ្ទះសំណាក់មួយនៅភាគខាងជើងឆៀងខាងកើតទីក្រុង Mandera។ យោងតាមការរាយការណ៍មួយបានបញ្ចាក់ថាសមាជិកក្រុមសិស្សសាកលវិទ្យាល័យសម្តែងចំនួន១០នាក់នឹងសម្តែងនៅក្នុងសាលារៀនតាមតំបន់។ ក្រុមឧទ្ទាមអ៊ីស្លាម al-Shabab មានមូលដ្ឋាននៅប្រទេស Somalia អះអាងទទួលខុសត្រូវ៕