ការវាយប្រហារតាមអាកាសក្នុងខេត្តអ៊ីដលីបប្រទេសស៊ីរីសម្លាប់២៦នាក់ភាគច្រើនជាកុមារ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦

ការវាយប្រហារតាមអាកាសដោយយន្តហោះចំម្បាំងប្រទេសស៊ីរី ឬប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ដែលភាគច្រើនជាសិស្សសាលានៅក្នុងភូមិមួយក្នុងខេត្តដែលកាន់កាប់ដោយពួកឧទ្ទាមអ៊ីដលីបប្រទេសស៊ីរី។ ការវាយឆ្មក់តាមអាកាសនេះធ្វើឡើងមកលើតំបន់ដែលមានប្រជាជនរស់នៅ និងសាលារៀនមួយកន្លែងក្នុងភូមិ Haas។ របាយការណ៍ពីទូរទស្សន៍រដ្ឋប្រទេសស៊ីរីបានដកស្រង់សំដីពីយោធាម្នាក់ថាក្រុមសកម្មប្រយុទ្ធជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសមកលើភូមិ Haas នេះ ប៉ុន្តែមិនបានបញ្ជាក់អំពីសាលារៀននោះទេ៕

idlib-27-10-16