ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៦
នាយកដ្ឋាននៃក្រសួងការបរទេសអៀរឡង់បានអះអាងថាគេកំពុងស៊ើបអង្កេតលើឯកសារដែលបញ្ជាក់ថាបុរសជនជាតិអៀរឡង់ ស្លាប់នៅពេលគាត់បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជិតក្រុង Mosul ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសុក្រ។ ក្រុមឧទ្ទាម IS ផុសលើ Twitter បញ្ចាក់ថាបុរសនេះកើតនៅក្រុង Dublin។ បុរសដែលបំផ្ទុះគ្រាប់បែកអត្តឃាតនេះមានឈ្មោះថា Terence Kelly អាយុ៤០ឆ្នាំ កើតនៅតំបន់ Liberties។ គាត់ជាអតីតគិលានុបដ្ឋាយិកា និងបានប្តូរមកកាន់សាសនាអ៊ីស្លាមបន្ទាប់ពីធ្វើការងារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រោយមកគាត់ប្តូរឈ្មោះទៅជា Khalid Kelly និងបានគាំទ្រក្រុម al-Qaeda។ ឈ្មោះរបស់ Kelly មានវត្តមានលើឯកសាររបស់ RTÉ និង TV៣ ជាច្រើនសារមកហើយ។ យោងតាមប្រភពព័ត៌មានលើវ៉ិបសាយបានបញ្ជាក់ថាក្រុមឧទ្ទាម IS អះអាងថា Kelly បានបើកឡានដែលមានផ្ទុកគ្រឿងផ្ទុះ ហើយបំផ្ទុះនៅភាគខាងលិចនៃបន្ទាយយោធាអ៊ីរ៉ាក់នៅក្បែរក្រុង Mosul ។ ពុំទាន់មានព័ត៌មានផ្លូវការណាមួយអះអាងថា Kelly ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ៕