ជម្លោះនៅ Mosul៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់គម្រាមក្រុម IS

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៦

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់គម្រាមដល់ក្រុមឧទ្ទាម IS ក្នុងក្រុង Mosul ថាឲ្យដាក់អាវុធចុះបើសិនជាពួកគេចង់រស់ នេះបើយោងតាមសេចក្តីរាយការណ៍របស់រដ្ឋ។ ក្រុង Mosul ត្រូវក្រុមឧទ្ទាមកាន់កាប់ប្រមាណជា២ឆ្នាំមកហើយ។ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់និយាយផ្ញើរសារទៅកាន់ប្រជាជនរបស់ខ្លួនថា រដ្ឋាភិបាលនឹងទៅរំដោះពួកគេឲ្យបានឆាប់បំផុត។ សាររបស់ប្រធានធិបតីទៅកាន់ក្រុមឧទ្ទាមមានសេចក្តីថាបើអ្នកចង់រក្សាជិវិត អ្នកគួរតែដាក់អាវុធចុះឥឡូវនេះ។ ទាក់ទងទៅនឹងការគម្រាមឲ្យក្រុម IS ទម្លាក់អាវុធចុះគិតមកត្រឹមថ្ងៃសៅរ៍ កងកម្លាំងរដ្ឋាភិបាលបានប្រមូលផ្តុំគ្នាគ្រប់គ្រងទីក្រុង Hammam al-Alil ដែលមានចំងាយ១៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Mosul នៅតាមបណ្តាទន្លេ Tigris នេះបើយោងតាមប្រភពព័ត៌មានពីកងកម្លាំងទាហាន៕

iraq-mousul-07-11-16