ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៦
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះឡានសង្គ្រោះបន្ទាន់សម្លាប់មនុស្ស២១នាក់ និងរងរបួសជាច្រើននាក់នៅទីក្រុង Tikrit និង Samarra ប្រទេសអ៊ីរ៉ាក់។ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់នៅតែបន្តវាយប្រហារជាមួយក្រុម IS ក្នុងក្រុង Mosul ការបំផ្ទុះគ្រាប់បែកនៅតែបន្តកើតមាន ប៉ុន្តែអត្រាវាយសម្លាប់នៅតាមផ្លូវថយចុះ។ ការបំផ្ទុះគ្រាប់បែក២លើកនៅក្រុង Tikrit និង Samarra សម្លាប់មនុស្ស២១នាក់ និងមនុស្សជាច្រើនរងរបួស។ ក្រុមឧទ្ទាមចេញមកអះអាងថាខ្លួននៅពីខាងក្រោយការផ្ទុះទាំង២លើកនេះ៕