ជម្លោះនៅស៊ីរី៖ យ៉ាងហោចណាស់មនុស្ស២១នាក់ស្លាប់បន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅអាល្លេប៉ូ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៦

មន្ទីពេទ្យ មជ្ឈមណ្ឌលផ្តល់ឈាម និងឡានសង្គ្រោះរងការវាយប្រហារយ៉ាងធ្ងន់ក្រោយពីមានការវាយប្រហារតាមអាកាសពីរដ្ឋាភិបាលស៊ីរីនៅភាគខាងកើតទីក្រុងអាល្លេប៉ូ។ ការវាយប្រហារតាមអាកាសធ្វើឡើងកាលពីថ្ងៃអង្គារ៍ដោយរដ្ឋាភិបាលស៊ីរីបណ្តាលឲ្យមនុស្ស២១នាក់ស្លាប់ក្នុងនោះមានក្មេងចំនួន៥នាក់។ ប្រទេសរុស្ស៊ីបានប្រកាសការចាប់ផ្តើមប្រតិបត្ដិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធជីហាដសំខាន់មួយនៅភាគខាងលិចប្រទេសស៊ីរី និងនៅកន្លែងផ្សេងទៀតដែលការវាយប្រហារតាមអាកាសជាការបើកឆាក ប្រយុទ្ធលើកដំបូង៕

syria-18-11-16