បណ្តាញក្រុមភេរវករ ISIS មានគំរោងវាយប្រហារទៅលើកីឡាករអ៊ីស្រាអែល និងក្រុមអ្នកគាំទ្រនៅ World Cup ដែលគាំទ្រអាល់បានី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦

ប៉ូលិសប្រឆាំងភេរវកម្មនៅកូសូវ៉ូចាប់ខ្លួនមនុស្ស១៩នាក់ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមដែលរៀបចំគម្រោងវាយប្រហារនៅពេលជាមួយគ្នានៅក្នុងតំបន់បាល់កង់ រួមបញ្ចូលទាំងការវាយប្រហារក្នុងអំឡុងពេលប្រកួតបាល់ទាត់មួយរវាងអ៊ីស្រាអែល និងអាល់បានី។ ប៉ូលិសនិយាយថាជនសង្ស័យ១៩នាក់ដែលពួកគេបានចាប់ខ្លួននោះមាន១៨នាក់ជាពលរដ្ឋកូសូវ៉ូ និងម្នាក់ទៀតជាពលរដ្ឋនៃសាធារណរដ្ឋម៉ាសេដូន។ ប៉ូលិសបញ្ចាក់ទៀតថាពួកគេបានរឹបអូសយកប្រភេទម្សៅផ្ទុះ TATP ចំនួន២៨១ក្រាម។ ដោយសារតែមានការភ័យខ្លាចក្នុងការវាយប្រហារដោយភេរវកម្មណាមួយដែលនឹងអាចកើតឡើង អាល់បានីផ្លាស់ប្តូរការប្រកួតបាល់ទាត់ពិភពលោកពីទីក្រុង Shkoder ទៅភាគកណ្តាលនៃទីក្រុង Elbasan ដែលនៅជិតរដ្ឋធានី Tirana កាលពីថ្ងៃទី ១២ ខែវិច្ឆិកា៕

albania-19-11-16