ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់សម្លាប់មនុស្ស២០០នាក់ និងរបួសជាច្រើននាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦

ក្រុមនិកាយស៊ីអ៊ីតជាច្រើននាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតដោយរថយន្តដឹកទំនិញមួយនៅផ្លូវបំបែកភ្លើងស្តុបក្នុងប្រទេសអ៊ីរ៉ាក់។ ការផ្ទុះយ៉ាងកក្រើកនេះកើតឡើងមានចំងាយ១០០គីឡូម៉ែត្រពីភាគខាងជើងក្រុង Baghdad ត្រង់ចំណុចផ្លូវបំបែកភ្លើងស្តុបមួយដែលមានរថយន្ត និងមនុស្សជាច្រើន។ នៅទីតាំងកើតហេតុមានមនុស្សជាច្រើនដែលធ្វើដំណើរត្រលប់មកពីបុណ្យរំលឹកខួប Arbaeen ក្នុងក្រុង Karbala។ ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះក្រុមឧទ្ទាមអ៊ីស្លាមជីហាដនិយាយថាសមាជិករបស់ពួកគេជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនេះ។ ក្រោយមកមានការអះអាងថាមនុស្សស្លាប់មានចំនួនរហូតដល់ទៅ២០០នាក់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ សម្រាកនៅមន្ទីពេទ្យ របាយការណ៍នេះយោងតាមប្រភពភ្នាក់ងារបណ្តាញសារព័ត៌មាន Amaq៕

iraq-25-11-16