ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦
គេរាយការណ៍ថាមានហេតុការណ៍ផ្ទុះមួយនៅរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសអ៊ីតាលីនៅក្នុងស្រុក Sannazzaro de’Burgondi នៅជិតខេត្ត Pavia ចម្ងាយប្រមាណជា៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Milan។ នាយកដ្ឋានការពារជនស៊ីវិលក្នុងខេត្ត Alessandria បាននិយាយថាមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់នៅក្បែរនោះបានយ៉ាងសកម្មដើម្បីត្រួតពិនិត្យ និងមើលថែនៅទីនោះហើយប្រជាជនត្រូវឲ្យនៅតែក្នុងផ្ទះ។ អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងក្រុមហ៊ុន Eni នេះបានផ្ទុះឡើងប្រហែលលម៉ោង ៣ៈ៤០នាទីរសៀល។ ក្រុមហ៊ុននេះក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថាដោយមានកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លត់អគ្គិភ័យនេះមិនមាននណាម្នាក់រងរបួសទេ។ ក្រុមហ៊ុននេះនិយាយថាមូលហេតុនៃការផ្ទុះនេះគឺស្ថិតក្រោមការស៊ើបអង្កេត៕