យន្តហោះចម្បាំងអាមេរិកធ្លាក់នៅភាគនិរតីប្រទេសជប៉ុន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៦

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថាយន្តហោះយោធាសហរដ្ឋអាមេរិក F F/A-១៨ Hornet ធ្លាក់នៅភាគនិរតីប្រទេសជប៉ុន។ យន្តហោះនេះឈរជើងនៅមូលដ្ឋាន Iwakuni ក្នុងខេត្ត Yamaguchi។ យន្ដហោះនេះធ្លាក់ប្រហែលម៉ោង៦:០០ល្ងាច ម៉ោងក្នុងស្រុកហើយរបាយការណ៍បញ្ជាក់ថាអ្នកបើកយន្តហោះនៅរស់។ កាលពីខែកក្កដាយន្តហោះ F/A-១៨C Hornet ផ្សេងទៀតបានធ្លាក់នៅក្នុង Twentynine Palms ហើយកងទ័ពម៉ារិនម្នាក់ដែលមានអាយុ៣៦ឆ្នាំស្លាប់ ឈ្មោះលោក Maj Richard Norton ក្នុងអំឡុងពេលហ្វឹកហាត់ធ្វើបេសកកម្មមួយ៕