ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦
កាលពីថ្ងៃចន្ទមានមនុស្ស៣នាក់រងរបួសក្នុងការបាញ់ប្រហារនៅឯមជ្ឈមណ្ឌលអ៊ីស្លាមមួយក្នុងទីក្រុង Zurich។ យោងតាមប៉ូលិសបានឲ្យដឹងថាជនសង្ស័យជាបុរសម្នាក់ដើរចូលទៅក្នុងបន្ទប់មជ្ឈមណ្ឌលអធិស្ឋានដែលគេប្រើជារឿយៗជាវិហារអ៊ីស្លាមនៅម៉ោងប្រមាណជា៥:៣០ល្ងាចម៉ោងនៅក្នុងស្រុក បន្ទាប់មកមានការបាញ់ប្រហារដែលបណ្តាលយឲ្យបុរស៣នាក់ដែលមានអាយុ ៣០ ៣៥ និង ៥៦ឆ្នាំរងរបួសក្នុងការវាយប្រហារនេះ។ ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុនៅក្បែរស្ថានីយ៍រថភ្លើងធំមួយក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសស្វ៊ីស បន្ទាប់មកប៉ូលិសបានបិទតំបន់នៅជុំវិញនោះ។ ប៉ូលិសបានឲ្យដឹងថាជនសង្ស័យជាបុរសដែលមានអាយុប្រមាណជា៣០ឆ្នាំដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងមួករោមចៀមពណ៌ខ្មៅផងដែរ។ បន្ទាប់ពីការវាយប្រហារនោះសាកសពរបស់បុរសម្នាក់ដែលគេឃើញនៅក្នុងតំបន់ Gessnerallee នៅជិតនឹងកន្លែងកើតហេតុ។ ប៉ូលិសទីក្រុង Zurich និយាយថាពួកគេនឹងធ្វើការស៊ើបអង្កេតប្រសិនបើសាកសពនេះមានការទាក់ទងទៅនឹងការវាយប្រហារទៅលើវិហារអ៊ីស្លាមនោះ៕