ជនទំនើងបំផ្ទុះម៉ាស៊ីនអេធីអ៊ឹមត្រូវជាប់ឃុំឃាំង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦

បុរស៤នាក់ត្រូវជាប់ពន្ធនាគារពីបទបំផ្ទុះម៉ាស៊ីនបើកប្រាក់នៅស្ថានីយ៍ប្រេងឥន្ធនៈ និងកន្លែងផ្សេងទៀត។ យ៉ាងហោចណាស់មានមនុស្ស៥នាក់ជាប់ពាក់ព័ទ្ធករណីបំផ្ទុះម៉ាស៊ីនបើកប្រាក់។ ម៉ាស៊ីនអេធីអ៊ឹមយ៉ាងហោចណាស់ចំនួន១០ទូរត្រូវបានកំណត់ជាគោលដៅសម្រាប់បំផ្ទុះជាបន្តបន្ទាប់នៅក្នុងតំបន់ Marlborough Twickenham Uxbridge Windsor Harrow Frimley និង Denham ក្នុងក្រុង Buckinghamshire នេះបើយោងតាមប្រភពពីមន្រ្តីប៉ូលិស។ បុរស៤នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីបំផ្ទុះម៉ាស៊ីនអេធីអ៊ឹមមួយនៅស្ថានីយ៍ប្រេង Shell នៅភាគខាងជើង Orbital Road ក្នុងក្រុង Denham កាលពីថ្ងៃ៨ ខែកញ្ញា។
បុរសទាំង ០៤ នាក់ត្រូវបានកាត់ទោសដូចខាងក្រោម៖
ទី១ Ray Abraham មានអាយុ ៣៦ ឆ្នាំ ត្រូវកាត់ទោសឲ្យជាប់គុក១១ឆ្នាំ និង៤ខែ
ទី២ Daniel Dorki មានអាយុ ២៦ ឆ្នាំ ត្រូវកាត់ទោសឲ្យជាប់គុក១១ឆ្នាំ
ទី៣ Trevor McCarthy មានអាយុ ៤៣ ឆ្នាំ ត្រូវកាត់ទោសឲ្យជាប់គុក១០ឆ្នាំ និង៨ខែ
ទី៤ Gary Mills មានអាយុ ៤០ ឆ្នាំ ត្រូវកាត់ទោសឲ្យជាប់គុក១០ឆ្នាំ