FSB៖ សមាជិកដែលចូលរួមជាមួយក្រុម ISIS ត្រូវចាប់ខ្លួននៅក្នុងសាធារណរដ្ឋ Dagestan ដែលមានគម្រោងវាយប្រហារនៅទីក្រុងម៉ូស្គូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦

សមាជិកក្រុមភេរវកម្មម្នាក់ត្រូវចាប់ខ្លួននៅក្នុងសាធារណរដ្ឋ Dagestan ភាគខាងត្បូងប្រទេសរុស្ស៊ីដែលសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថាជនសង្ស័យមានគម្រោងវាយប្រហារដ៏ធំមួយនៅក្នុងតំបន់ទីក្រុងម៉ូស្គូក្រោមការបញ្ជារបស់មេបញ្ជាការរដ្ឋអ៊ីស្លាមម្នាក់។ យោងតាម FSB បានឲ្យដឹងថាសមាជិកចំនួន៧នាក់ត្រូវបានចាប់ខ្លួន។ ពួកសកម្មប្រយុទ្ធមានគម្រោងវាយប្រហារដោយផ្អែកទៅលើការណែនាំផ្ទាល់ពីមេបញ្ជាការរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ដែលមានទីតាំងនៅក្នុងប្រទេសស៊ីរី។ ក្នុងពេលស្វែងរកផ្ទះជនសង្ស័យសេវាសន្ដិសុខបានរឹបអូសយកអាវុធមួយចំនួនធំ គ្រាប់បែកដៃ និងរំសេវដែលជាសារធាតុសម្រាប់ច្នៃគ្រឿងផ្ទុះ។ តាមប្រភពពីភ្នាក់ងារអនុវត្តច្បាប់នៅក្នុងសាធារណរដ្ឋ Dagestan បានប្រាប់ RIA Novosti ថាសមាជិកនេះបានរៀបចំការវាយប្រហារក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ យោងតាមរបាយការណ៍ដែលចេញផ្សាយនៅក្នុងខែធ្នូដោយគណៈកម្មាធិការជាតិប្រឆាំងនឹងអំពើរភេរវកម្មរបស់រុស្ស៊ីបានឲ្យដឹងថានៅក្នុងឆ្នាំ២០១៦ នេះ FSB និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតបានទប់ស្កាត់ការវាយប្រហាររបស់ភេរវកម្មចំនួន៤២លើកនៅក្នុងទឹកដីរុស្ស៊ី៕