មនុស្ស២នាក់ស្លាប់បន្ទាប់ពីមានឧបទ្វហេតុយន្តហោះធ្លាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

បំណែកយន្តហោះបានធ្លាក់ចូលទៅក្នុងទន្លេ Swan ក្នុងរាជធានីប្រទេសអូស្រ្តាលី និងមានមនុស្សជាច្រើនអ្នកបានឃើញហេតុការណ៍នេះ កាលពីថ្ងៃព្រហស្បតិ៍នៅម៉ោងប្រមាណ១៧:០០ម៉ោងក្នុងតំបន់។ បុរសម្នាក់មានឈ្មោះថា Pilot Peter Lynch មានអាយុ៥២ឆ្នាំ និងស្រ្តីម្នាក់ឈ្មោះ Endah Cakrawati មានអាយុ៣០ឆ្នាំបានស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះក្នុងក្រុង Perth ប្រទេសអូស្ត្រាលីដែលជាថ្ងៃប្ររព្ធពីធីបុណ្យ Australia Day។ ការបាញ់កាំជ្រួចប្រចាំឆ្នាំដែលរំពឹងថានឹងមានមនុស្ស៣០០,០០០នាក់ចូលរួម ក្រោយមកក៏ត្រូវលុបចោលភ្លាមបន្ទាប់ពីមានឧបទ្វហេតុនេះកើតឡើង។ ប៉ូលិសស្នងការស្តីទីភាគខាងលិចប្រទេសអូស្រ្តាលីលោក Stephen Brown មានប្រសាសន៍ថាមូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕