ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៧
មនុស្សរាប់សិបនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅកុងស៊ុលអាមេរិកប្រចាំទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យដើម្បីប្រឆាំងនឹងបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump លើបញ្ហាអន្តោប្រវេសន៍។ អ្នកដែលមកប្រឆាំងតវ៉ានេះភាគច្រើនជាស្រ្តីដែលមកពីប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ីដែលធ្វើការងារក្នុងទីក្រុងហុងកុងដូចកម្មករក្នុងស្រុកដែរ។ ក្រុមអ្នកប្រឆាំងតវ៉ាស្រែកពាក្យស្លោកថា “អាមេរិកចក្រពត្តិនិយម អាមេរិកលេខ១ខាងភេរវកម្ម”។ សកម្មជន និងកម្មករម្នាក់ដែលមានឈ្មោះថា Eni Lestari បានស្រែកនៅខាងក្រៅកុងស៊ុលអាមេរិកថា “យើងព្រួយបារម្ភខ្លាំងអំពីអ្វីដែលលោក Donald Trump កំពុងតែធ្វើនៅពេលនេះដែលគិតថាប្រទេសជាតិរបស់គេគឺជាប្រទេសដ៏អស្ចារ្យដោយគ្មានជនចំណាកស្រុកនោះ”។ ក្រុមអ្នកតវ៉ាបានកាន់បដាដែលសរសេរថា “ក្រុមអ្នកកាន់សាសនាអ៊ីស្លាមមិនមែនជាភេរវករនោះទេ”។ គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលមានការប្រឆាំងតវ៉ាបែបនេះនៅក្នុងទីក្រុងហុងកុងចាប់តាំងពីមានបម្រាមហាមប្រាម។ គួរបញ្ជាក់ផងដែរថាការប្រឆាំងតវ៉ាបែបនេះបានកើតឡើងម្តងរួចមកហើយនៅថ្ងៃទី១ ខែមករាដើមឆ្នាំនេះ៕