ដុតរថយន្តវែនប៉ូលិសក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៧

រថយន្តវែនជាច្រើនគ្រឿងត្រូវដុតបំផ្លាញនៅខាងក្រៅស្ថានីយប៉ូលិសមួយកន្លែងក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីក្រុមជនមិនស្គាល់មុខធ្វើការវាយប្រហារមកលើរថយន្តមួយគ្រឿងដែលជាកម្មសិទ្ធិរបស់សន្តិសុខអភិបាលក្រុងកាលពី១០ថ្ងៃមុន។ កាលពីព្រឹកថ្ងៃចន្ទរថយន្ត៨គ្រឿងត្រូវដុតកម្ទេចនៅខាងក្រៅស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងសង្កាត់ Eimsbuettel ទីក្រុង Hamburg។ ក្រោយមកប៉ូលិសបញ្ជាក់ថារថយន្ត៤គ្រឿងត្រូវបំផ្លាញទាំងស្រុង និង៤គ្រឿងទៀតរងការខូចខាតធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថាគ្មាននរណាម្នាក់ទទួលរងគ្រោះថ្នាក់ពីការវាយប្រហារដុតរថយន្តនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here