ស្តេចថៃនឹងចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មីនៅសប្តាហ៍នេះ

0

ប្រភពព័ត៌មានពី​ Reuters ចេញផ្សាយថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៧

ស្តេចនៃព្រះរាជាណាចក្រថៃ Maha Vajiralongkorn នឹងចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះដែលជាជំហានសំខាន់មួយឆ្ពោះទៅរកការបោះឆ្នោតទូទៅដែលរដ្ឋាភិបាលយោធាសន្យាថានឹងស្តារឡើងវិញនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្រោយពីរដ្ឋប្រហារឆ្នាំ២០១៤។ រដ្ឋធម្មនុញ្ញថ្មីមួយក្នុងចំណោមរដ្ឋធម្មនុញ្ញថ្មីទាំងអស់គឺអនុញ្ញាតឲ្យស្តេចធ្វើដំណើរទៅក្រៅប្រទេសដោយសេរីទោះបីជាគ្មានភារៈកិច្ចអ្វីក៏ដោយ រីឯការផ្លាស់ប្តូរផ្សេងទៀតដែលធ្វើឡើងដោយយោធាមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ។ យោងតាមព័ត៌មានពីព្រះបរមរាជវាំងបានឲ្យដឹងថារដ្ឋធម្មនុញ្ញថ្មីទាំងនេះនឹងត្រូវចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃឈប់សម្រាកជាសាធារណៈប្រចាំឆ្នាំក្នុងប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here