ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៧
ជនរងគ្រោះក្នុងហេតុការណ៍បំផ្ទុះនៅស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួនត្រូវគេកំណត់អត្តសញ្ញាណបាន ហើយការស៊ើបអង្កេតរកភេរវករនៅតែបន្ត។ ការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើងក្រោមដីចំនួន២កន្លែងបានសម្លាប់មនុស្ស១៤នាក់ និងបណ្តាលឲ្យមនុស្ស៥០នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះដែលកំណត់អត្តសញ្ញាណបានមានដូចជា៖
១- Irina Medyantseva ស្លាប់ដោយសារខំបាំងការពារកូនពីការផ្ទុះ
២- លោកស្រី Medyantseva អាយុ៥០ឆ្នាំជាអ្នកផលិតតុក្កតា ស្លាប់ក្នុងឡានពេទ្យសង្គ្រោះបន្ទាន់
៣- កូនស្រីអ្នកផលិតតុក្កតាឈ្មោះ Yelena អាយុ២៩ឆ្នាំរងរបួសសម្រាកព្យាបាលនៅមន្ទីពេទ្យ
៤- Dilbara Alieva អាយុ២០ឆ្នាំមកពី Azerbaijan ស្លាប់ក្រោយពេលទៅដល់មន្ទីពេទ្យ
៥- Yuri Nalimov អាយុ៧១ឆ្នាំ និង Ksenia Malyukova អាយុ១៨ឆ្នាំជាជនរងគ្រោះ
៦- Maksim Aryshev អាយុ២០ឆ្នាំជាសិស្ស ស្លាប់
ក្រោយពីកើតហេតុមកដល់ពេលនេះគែមិនទាន់កំណត់អត្តសញ្ញាណភេរវករឃើញនៅឡើយទេ៕
![](https://i0.wp.com/www.cdn.nctc.gov.kh/2017/04/Metro-05-04-17.jpg?resize=570%2C380)