ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស២៧នាក់រងរបួសដោយសារភាពចលាចលមួយបានកើតឡើងលើយន្តហោះ Aeroflot ជើងហោះហើរពីក្រុងម៉ូស្គូទៅបាងកក។ ហេតុការណ៍នេះកើតឡើងចំពេលមេឃស្រលះ ប៉ុន្តែអាកាសយានិកមិនបានព្រមានដល់អ្នកដំណើរទេ។ ក្រោយពីមានភាពចលាចលនេះមានមនុស្ស២៧នាក់រងរបួស។ មូលហេតុដែលបណ្តាលឲ្យអ្នកដំណើររងរបួសគឺដោយសារពួកគេមិនពាក់ខ្សែរក្រវ៉ាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Aeroflot៕