ការវាយឆ្មក់ភេរវកម្ម៖ ប៉ូលិសចាប់ខ្លួនស្រ្តី៣នាក់បន្ថែមទៀត

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៧

ស្រ្តីចំនួន៣នាក់ត្រូវប៉ូលិសចាប់ខ្លួនក្នុងករណីជាប់ពាក់ព័ន្ធនឹងដំណើរការប្រហារភេវរកម្មក្នុងក្រុងឡុងដ៏កាលពីសប្តាហ៍មុន។ ស្រ្តី២នាក់ដែលម្នាក់មានអាយុ១៨ឆ្នាំ និងម្នាក់ទៀតអាយុ១៩ឆ្នាំត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃច័ន្ទដោយជាប់សង្ស័យពីបទចូលរួមបង្ករអំពើរភេវរកម្ម។ ស្រ្តីម្នាក់ផ្សេងទៀតមានអាយុ២១ឆ្នាំត្រូវប៉ូលិសបាញ់នៅផ្ទះក្នុងតំបន់ Willesden។ ក្រោយមកស្រ្តីទាំង៣នាក់ត្រូវគេយកទៅដាក់ពន្ធនាគានៅក្រៅក្រុងឡុងដ៏ នេះបើយោងតាមសម្តីរបស់ប៉ូលិស។ នៅមានមនុស្សចំនួន៦នាក់ផ្សេងទៀតត្រូវប៉ូលិសចាប់ខ្លួន និងស៊ើបអង្កេតបន្ថែម។ ជនសង្ស័យទាំង៦នាក់ដែលត្រូវប៉ូលិសចាប់ដាក់ពន្ធនាគាក្នុងនោះមានលោក Mohamed Amoudi មានអាយុ២១ឆ្នាំ ស្រ្តីម្នាក់អាយុ២០ឆ្នាំ និងក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំ និងស្រ្តី២នាក់ផ្សេងទៀតអាយុ២៨ឆ្នាំដូចគ្នា និងស្រ្តីម្នាក់ទៀតអាយុ៤៣ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here