ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៧
កូរ៉េខាងជើងនិយាយថាពួកគេបានឃុំខ្លួនប្រជាជនសហរដ្ឋអាមេរិកដោយសង្ស័យពីបទប្រឆាំងនឹងរដ្ឋកូរ៉េ។ លោក Kim Hak-song ធ្វើការនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តព្យុងយ៉ាង និងបច្ចេកវិទ្យា (PUST) ត្រូវឃុំខ្លួននៅថ្ងៃទី៦ ខែឧសភានេះបើយោងតាមប្រភពព័ត៌មានពីភ្នាក់ងារ KCNA។ ក្រៅពីការចាប់ខ្លួនលោក Kim Hak-song សមត្ថកិច្ចចាប់បានជនសង្ស័យផ្សេងទៀតមានដូចជា៖
1. លោក Kim Sang-duck សាស្ត្រាចារ្យនៅ PUST ហើយបណ្តាញព័ត៌មានកូរ៉េខាងត្បូងបញ្ជាក់ថាគាត់មានអាយុ៥៥ឆ្នាំពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
2. លោក Kim Dong-chul មានអាយុ62ឆ្នាំ ត្រូវឃុំខ្លួនរយៈពេល១០ឆ្នាំពីបទធ្វើចារកម្មកាលពីឆ្នាំ២០១៦
3. និស្សិត Otto Warmbier អាយុ២២ឆ្នាំត្រូវឃុំខ្លួន១៥ឆ្នាំពីបទលួចសញ្ញាឃោសនានៅសណ្ឋាគារមួយ