ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៧
ប៉ូលិសទីក្រុង Genoa ស្ទាក់ចាប់ការនាំចេញគ្រឿងញៀនដ៏ធំមួយដែលគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសលីប៊ី។ ថ្នាំសសៃប្រសាទរាប់តោនដែលគ្រោងបញ្ជូនទៅកាន់ក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ត្រូវរឹបអូសក្នុងកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីគយប្រទេសអ៊ីតាលី។ ក្នុងនោះរួមមានថ្នាំ Tramadol ៣៧,៥តោនដែលជាថ្នាំប្រើសម្រាប់បំបាត់ការឈឺចាប់ និងជាសារធាតុគ្រឿងញៀនដែលកំពុងប្រើយ៉ាងច្រើននៅទូទាំងមជ្ឈឹមបូពា៌ និងថ្នាំ Captagon ដែលគេស្គាល់ថាជា “ថ្នាំប្រយុទ្ឋ” មានផ្ទុកសារជាតិថ្នាំ amphetamine ដែលប្រើដោយក្រុមជីហាដនៅក្នុងតំបន់ដែលមានសង្រ្គាមដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ។ ថ្នាំទាំងនេះដាក់នៅក្នុងកុងទ័រន័រធំៗ៣គ្រឿងចូលចតនៅទីក្រុង Genoa គោលដៅពីប្រទេសឥណ្ឌា នឹងគ្រោងដឹកទៅកាន់ប្រទេសលីប៊ី។ ថ្នាំទាំងនេះត្រូវដាក់បន្លំជាសាប៊ូ និងក្រណាត់៕