ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៧
កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងក្រុមឧទ្ទាម (IS) បានបដិសេធថាពួកគេមិនបានវាយប្រហារលើទីក្រុងរបស់ស៊ីរីកាលពីពេលថ្មីៗនេះទេ។ អ្នកឃ្លាំមើលសិទ្ធមនុស្សនៅស៊ីរីបាននិយាយថាមានមនុស្ស៤២នាក់ក្នុងនោះមានក្មេង១១នាក់ស្លាប់ដោយសារការទម្លាក់គ្រាប់បែកនៅតំបន់ Al-Bukamal ជិតព្រំដែនអ៊ីរ៉ាក់។ ភ្នាក់ងារថ្មីរបស់ក្រុមឧទ្ទាម Amaq ស្លាប់២៥នាក់ និងបានបញ្ចេញវីដេអូនៃការវាយប្រហារនោះផងដែរ។ កងកម្លាំងចម្រុះនិយាយថាពួកគេមិនបានកំណត់គោលដៅវាយប្រហារនៅតំបន់នោះកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទទេ ប៉ុន្តែកងកម្លាំងបានឲ្យដឹងបន្ថែមថាប្រាកដជាប្រទេណាមួយបានធ្វើការវាយប្រហារ នេះបើយោងតាមប្រភពអ្នកនាំពាក្យទាហានប្រាប់ទៅកាន់ភ្នាក់ងារ Reuters។ ពួកគេបញ្ជាក់ថាពួកគេបានវាយប្រហាររោងចក្រប្រេងដែលមានចម្ងាយ៥០គីឡូម៉ែត្រពីតំបន់ Al-Bukamal កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ៕
