ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧
គ្រូបង្រៀនម្នាក់ក្នុងរដ្ឋ Texas ត្រូវគេនាំយកទៅណែនាំក្រោយពេលចេញ លិខិតសរសើរឲ្យសិស្សម្នាក់ថាសិស្សនោះនឹងក្លាយជាភេរវករ។ សិស្សម្នាក់មានឈ្មោះថា Lizeth Villanueva អាយុ១៣ឆ្នាំត្រូវគ្រូបង្រៀនចេញលិខិត បញ្ជាក់ឲ្យថាសិស្សរូបនោះនឹងក្លាយជាភេរវករក្នុងពិធីចែកលិខិតសរសើរសាកល្បង។ មន្រ្តីក្នុងស្ថាប័នអប់រំបានឲ្យដឹងថាទង្វើរបស់គ្រូបង្រៀនមានគោលបំណង២ក្នុងការធ្វើលិខិតបែបលេងសើចនេះ។ អាណាព្យាបាលសិស្សបានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានក្នុងតំបន់ថាការធ្វើបែបនេះមិនមែនជារឿងកម្លែងសម្រាប់ពួកគាត់នោះទេ។ លិខិតនោះត្រូវគ្រូបង្រៀនចុះហត្ថលេខានៅថ្ងៃបន្ទាប់ពីមានការវាយប្រហារនៅទីក្រុង Manchester ប្រទេសអង់គ្លេស ដែលសម្លាប់មនុស្ស២២នាក់ដែលក្នុងនោះរួមមានទាំងក្មេងៗ។ Lizeth បានប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងតំបន់ថានាងលែងទៅសាលារៀនចាប់តាំងពីថ្ងៃដែលគ្រូចេញលិខិតសរសើរនោះមក។ បន្ទាប់ពីចេញលិខិតបែបនោះ គ្រូបង្រៀនត្រូវគេនាំយកទៅណែនាំនេះបើយោងតាមប្រភពព័ត៌មានពីចៅសង្កាត់៕