ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧
បុរសម្នាក់ត្រូវជាប់ពន្ធនាគារ១ជីវិតដោយសារបានរៀបចំគម្រោងវាយប្រហារកំណត់គោលដៅនៅកន្លែងប្រគុំតន្រ្តីឬនៅវិថី Oxford Street នៅមជ្ឈមណ្ឌលឡុងដ៏។ លោក Haroon Syed ទទួលស្គាល់ថាបានរៀបចំគម្រោងភេរវកម្ម បន្ទាប់ពីព្យាយាមកែច្នៃអាវុធដែលក្នុងនោះមានទាំងគ្រាប់បែក និងកាំភ្លើងយន្ត។ គម្រោងវាយប្រហារនេះកំណត់គោលដៅនៅកន្លែងប្រគុំតន្រ្តីឬនៅវិថី Oxford Street នៅមជ្ឈមណ្ឌលឡុងដ៏។ គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពេលទៅជួបលោកមន្រ្តីក្រុម MI៥ ដែលជាអ្នកជ្រុលនិយមតាមប្រព័ន្ធអ៊ីនធើណែត៕