រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការសម្លាប់មនុស្ស២នាក់ដែលជាប្តីប្រពន្ធជនជាតិអូទ្រីសអាចជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៧

បុរសទុយនេស៊ីម្នាក់សារភាពថាបានសម្លាប់ប្តីប្រពន្ធវ័យចំណាស់នៅប្រទេស អូទ្រីសជាជនម៉ូស្លីមជ្រុលនិយម។ ឃាតកម្មនេះជាការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមលើកដំបូងបង្អស់នៅក្នុងប្រទេសអូទ្រីស។ កាលពីសប្តាហ៍មុនជនចំណាកស្រុកម្នាក់បានប្រគល់ខ្លួនឲ្យប៉ូលិស និងសារភាពថាគាត់បានសម្លាប់ប្តីប្រពន្ធមួយគូរនៅក្នុងក្រុង Linz។ បុរសនោះបានចាក់ស្រ្តីចំណាស់៨៥ឆ្នាំត្រង់ក ដោយប្រើប្រាស់កាំបិតចាក់ ហើយវាយបុរសជាប្តីវ័យ៨៧ឆ្នាំទាល់តែស្លាប់។ ជនល្មើសមានឈ្មោះ Mohamed H អាយុ៥៤ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាជនល្មើសនោះថែមទាំងប្រើភ្លើងដុតផ្ទះជនរងគ្រោះ។ ដំបូងគេសន្និដ្ឋានថាជនសង្ស័យសម្លាប់មនុស្សព្រោះតែការស្អប់ និងកត្តានយោបាយ ព្រោះកូនរបស់ជនរងគ្រោះជាសកម្មជនរបស់គណបក្សសេរីនិយមរបស់ប្រទេសអូទ្រីស (FPO)។ ការស្រាវជ្រាវបន្ទាប់នៅផ្ទះ និងបណ្តាញទំនាក់ទំនងរបស់ ជនសង្ស័យរកឃើញថាសភាពការមានការប្រែប្រួលនេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តីតែលោកបដិសេធមិនផ្តល់ព័ត៌មានលំអិត។ ការស៊ើបអង្កេតលើជនសង្ស័យលើករណីឃាតកម្មនេះអាចពាក់ព័ន្ធនឹងអំពើរភេវកម្មនេះបើយោងតាមប្រសាសន៍របស់លោក Wolfgang Sobotka នៅសន្និសីទកាសែតកាលពីថ្ងៃពុធចុះផ្សាយដោយវិទ្យុ ORF។ ទោះជាយ៉ាងនេះក្តីគេពុំទាន់រកឃើញអ្វីមួយដែលអាចបញ្ចាក់ថាអំពើរឃាតកម្មនេះជាសកម្មភាពភេរវកម្មនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here