ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧
សហរដ្ឋអាមេរិកបានសុំទោសចំពោះកំហុសរបស់ខ្លួនដែលបានច្រឡំហៅលោក Xi Jinping ថាជាមេដឹកនាំនៃសាធារណរដ្ឋចិនដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់ នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យ Geng Shuang។ សហរដ្ឋអាមេរិកបានរៀបរាប់ថាកំហុសបច្ចេកទេសបានកើតឡើងក្នុងសេចក្តីថ្លែងការណ៍នៅសេតវិមានកាលពីថ្ងៃសៅរ៍នៅពេលមានកិច្ចប្រជុំរវាងលោក Xi និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅអាល្លឺម៉ង់។ ប្រទេសចិន ជាផ្លូវការគេទទួលស្គាល់ថាជាសាធារណរដ្ឋប្រជាមានិតចិនបានចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួនហើយមិនទទួលស្គាល់អធិបតេយ្យភាពរបស់ខ្លួននោះទេ៕