មានគេរាយការណ៍ថាមេដឹកនាំក្រុម ISIS​ al-Baghdadi​ ស្លាប់ជាលើកទី២ក្នុងរយៈពេល២ខែនេះ

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧

លោក Abu Bakr al-Baghdadi មេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (អតីត ISIS/ISIL) មានគេរាយការណ៍ថាស្លាប់ដែលនេះជាការរាយការណ៍ជាលើកទី ២ហើយក្នុងរយៈពេលច្រើនខែកន្លងមកនេះ។ កាលពីខែមុនក្រសួងការបរទេសរុស្ស៊ីអះអាងថាលោក Abu Bakr al-Baghdadi ទំនងជាស្លាប់នៅក្នុងការវាយប្រហារតាមអាកាសក្នុងទីក្រុង Raqqa កាលពីខែឧសភា។ ទោះជាយ៉ាងណារបាយការណ៍ថ្មីមួយពីអង្គការអង្កេតសិទិ្ធមនុស្សប្រទេសស៊ីរី អះអាងថាលោក Abu Bakr al-Baghdadi ស្លាប់នៅតំបន់ជនបទមួយកន្លែងភាគខាងកើតទីក្រុង Deir al-Zor។ ប៉ុន្តែព័ត៌មានជាក់លាក់ផ្សេងទៀតមិនបានបង្ហាញនោះទេ រីឯសហរដ្ឋអាមេរិកមិនបានអះអាងថារបាយការណ៍នោះយ៉ាងណាទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយពីលោកវរសេនីយ Ryan Dillon កាលពីថ្ងៃអង្គារនិយាយថាពួកគេសង្ឃឹមថាវាជាការពិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here