យ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅ Cameroon

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៧

យ៉ាងហោចណាស់មានមនុស្ស១២នាក់ស្លាប់ និង៤០រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភាគខាងជើងទីក្រុង Cameroon ជិតព្រំដែនប្រទេស Nigeria កាលពីថ្ងៃពុធ។ ការបំផ្ទុះគ្រាប់បែកនេះសម្លាប់មនុស្ស១២នាក់ និងបង្ករឲ្យមនុស្ស៤០នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានពីទាហាន និងមន្រ្តីក្នុងតំបន់ប្រាប់ទៅកាន់ភ្នាក់ងារសារព័តមាន Reuters។ ប្រភពព័ត៌មានបានបន្តទៀតថាការវាយប្រហារនេះបានកំណត់គោលដៅលើយោធា Boko Haram។ ករណីបំផ្ទុះគ្រាប់បែកនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here