ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០១៧
មនុស្ស៣នាក់ត្រូវគេរាយការណ៍ថារងរបួសក្នុងការវាយប្រហារមួយនៅប្រាសាទ Mount នៅ Jerusalem។ លើផុស twitter បានបញ្ជាក់ថាមានការបាញ់គ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែលនៅវិហារ Al-Aqsa។ ប្រភពពី Abbs Winston បានឲ្យដឹងថាជនជាតិអ៊ីស្រាអែល២នាក់ រងរបួសធ្ងន់ក្រោយពីមានការវាយប្រហារពីភេវរកម្ម។ ប្រភពព័ត៌មាន Israel Breaking បានបញ្ជាក់ថាវិហារ Mount ត្រូវបិទហើយអ្នកដែលទៅវិហារទាំងអស់ត្រូវចាកចេញ។ ប្រភពព័ត៌មានពី Michael Pitkowsky បានផុសឲ្យដឹងបន្ថែមថាមានការបាញ់ប៉ូលិសនៅលើវិហារ Mount ក្នុងរដ្ឋ Jerusalem។ សរុបមកការបាញ់ប្រហារនេះបណ្តាលឲ្យមនុសុ្សយ៉ាងហោចណាស់៣នាក់រងរបួស៕