ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៧
យ៉ាងហោចណាស់មានមនុស្ស៨នាក់ស្លាប់ និង៤៩នាក់រងរបួសដោយសាររត់ជាន់គ្នាក្រោយពេលមានអ្នកគាំទ្របានវាយគ្នានៅពហុកីឡាដ្ឋានរាដ្ឋធានី Senegal។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមជម្លោះ Ouakam និង Stade de Mbour កាលពីថ្ងៃអាទិត្យ។ ជម្លោះនេះចាប់ផ្តើមកើតឡើង ក្រោយពេលអ្នកគាំទ្រមួយក្រុមចាប់ផ្តើមចោលវិត្ថុអ្វីមួយលើអ្នកគាំទ្រក្រុមប្រជែង និងបង្ខំឲ្យឡើងលើជញ្ជាំងនេះបើយោងតាមប្រភពព័ត៌មានពីភ្នាក់ងារ APS។ ក្រោយមកជញ្ជាំងនោះរលំ ហើយបង្កឱ្យមានការភ័យស្លន់ស្លោ និងការរត់ជាន់គ្នារហូតដល់មានមនុស្សស្លាប់ និងរងរបួស៕
