សហរដ្ឋអាមេរិកបញ្ជាក់ពីការហាមឃាត់ការធ្វើដំណើរទៅកូរ៉េខាងជើងបន្ទាប់ពីការស្លាប់របស់និស្សិតឈ្មោះ Warmbier

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៧

កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកបញ្ជាក់ថាសហរដ្ឋអាមេរិកមានគម្រោងហាមឃាត់ជនជាតិរបស់ខ្លួនពីការធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងបន្ទាប់ពីការស្លាប់របស់និស្សិតអាមេរិកម្នាក់ដែលត្រូវគេឃុំឃាំងក្នុងទីក្រុងព្យុងយ៉ាងក្នុងពេលទស្សនកិច្ចមួយ។ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាច្រើនដែលរៀបចំការធ្វើដំណើរទៅកាន់ប្រទេសដាច់ស្រយាលមួយនេះនិយាយកាលពីថ្ងៃសុក្រថា ពួកគេត្រូវជូនដំណឹងអំពីការផ្លាស់ប្តូរនេះ។ ការព្រមានដ៏តឹងរ៉ឹងប្រឆាំងនឹងការធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងធ្លាប់កើតឡើងរួចម្តងហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែពង្រឹងគោលជំហររបស់ខ្លួនបន្ទាប់ពីការស្លាប់របស់លោក Otto Warmbier កាលពីខែមិថុនា។ និស្សិតសាកលវិទ្យាល័យ Virginia អាយុ២២ឆ្នាំត្រូវជាប់គុកអស់រយៈពេលជាងមួយឆ្នាំពីបទលួចផ្ទាំងរូបភាពឃោសនាពីសណ្ឋាគារកូរ៉េខាងជើងមួយកន្លែងរួចលួចបញ្ជូនទៅផ្ទះក្នុងភាពអាថ៌កំបាំង។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert និយាយថាការដាក់កំហិតថ្មីនេះនឹងត្រូវផ្សព្វផ្សាយជាផ្លូវការនៅក្នុងបញ្ជីសហព័ន្ធរបស់រដ្ឋាភិបាលនៅសប្តាហ៍ក្រោយនេះ ហើយវានឹងមានប្រសិទ្ធិភាពនៅខែក្រោយនេះ។ លោក Nauert និយាយថា “ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះហានិភ័យធ្ងន់ធ្ងរនៃការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលវែងក្រោមការអនុវត្តច្បាប់របស់ប្រទេសកូរ៉េខាងជើងនោះ លេខាធិការអនុញ្ញាតឱ្យមានការដាក់កំហិតពីការធ្វើដំណើរតាមភូមិសាស្រ្តលើការប្រើប្រាស់លិខិតឆ្លងដែនរបស់ជនជាតិអាមេរិកទាំងអស់ក្នុងការធ្វើដំណើរឆ្លងកាត់ឬតាមរយៈប្រទេសកូរ៉េខាងជើង។ នៅពេលការដាក់កំហិតនេះមានប្រសិទ្ធិភាព លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិកនឹងមិនមានសុពលភាពសម្រាប់ការធ្វើដំណើរឆ្លងកាត់ និងនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ”។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា “អ្នកដែលសុំការអនុញ្ញាតសម្រាប់ការធ្វើដំណើរក្នុងនាមមនុស្សធម៌ឬមធ្យោបាយផ្សេងទៀតអាចនឹងធ្វើបានជាមួយការប្រើប្រាស់លិខិតឆ្លងដែនដែលមានសុពលភាពពិសេស។ សុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋអាមេរិកនៅក្រៅប្រទេសគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់យើង”។ បន្ទាប់ពីការស្លាប់របស់និស្សិត Warmbier លោកប្រធានាធិបតី Donald Trump និយាយថា “គាត់ប្តេជ្ញាថានឹងរារាំងសោកនាដកម្មបែបនេះមិនឱ្យកើតមានលើជនស្លូតត្រង់នៅក្នុងដៃនៃរបបមួយមិនគោរពតាមនីតិរដ្ឋឬសមភាពនៃមូលដ្ឋានរបស់មនុស្សនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here