ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧
សារព័ត៌មាន BasNews បានរាយការណ៍កាលពីថ្ងៃចន្ទនេះថាផ្នូរដ៏ធំមួយមានផ្ទុកឆ្អឹងមនុស្ស៦០នាក់ដែលភាគច្រើនជាបុគ្គលិកសន្តិសុខត្រូវគេប្រទះឃើញនៅក្នុងតំបន់រំដោះមួយស្ថិតនៅភាគខាងលិចនៃរាជធានីម៉ូស៊ូល។ លោកអនុសេនីយឯក Ahmed al-Obaidi បាននិយាយថាបុគ្គលិកសន្តិសុខបានប្រទះឃើញផ្នូររបស់ជនរងគ្រោះរដ្ឋអ៊ីស្លាមដ៏ធំមួយរួមទាំងឆ្អឹងមនុស្ស៦០នាក់ដែលក្នុងចំណោមឆ្អឹងទាំងនេះមានឆ្អឹង៤៤នាក់គឺជាភ្នាក់ងារសន្តិសុខនៃប៉ូលិសខេត្ត Nineveh។ ឆ្អឹងទាំងនេះមានសញ្ញានៃការធ្វើទារុណកម្មលើរាងកាយដែលហាក់បីដូចជាត្រូវបានគេបាញ់ចំក្បាល។ លោក Obaidi បានឲ្យដឹងទៀតថាផ្នូរនេះត្រូវគេប្រទះឃើញនៅលើទឹកដីមួយស្ថិតនៅក្នុងតំបន់ al-Midan ក្នុងទីក្រុងចាស់។ ផ្នូរធំៗជាច្រើនត្រូវគេប្រទះឃើញនៅក្នុងតំបន់ដែលបានគ្រប់គ្រងដោយរដ្ឋអ៊ីស្លាមចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការវាយលុកដ៏ធំមួយលើបញ្ហាសន្តិសុខកាលពីខែតុលាឆ្នាំ២០១៦ដើម្បីដណ្ដើមយករាជធានីម៉ូស៊ូលដែលជាបន្ទាយដ៏ធំបំផុតរបស់រដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់។ គួររំលឹកថាកាលពីដើមខែនេះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានអបអរសាទរដល់កងកម្លាំងអ៊ីរ៉ាក់ និងប្រជាពលរដ្ឋចំពោះជ័យជម្នះលើក្រុមសកម្មប្រយុទ្ធ IS ដែលកាន់កាប់ទីក្រុងធំជាងគេទី២របស់អ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤។ ពួកសកម្មប្រយុទ្ធជាង២៥,០០០នាក់ស្លាប់ក្នុងយុទ្ធនាការនេះ៕