សេចក្តីថ្លែងការណ៍ស្តីពីការថ្កោលទោសចំពោះការបាញ់ផ្លោងនៅស្ថានទូត រុស្ស៊ីនៅក្នុងប្រទេសស៊ីរីជាប់គាំងនៅ UNSC

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧

ក្រុមបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីនៅអង្គការសហប្រជាជាតិនិយាយថា សេចក្តីព្រាងពីសេចក្តីថ្លែងការថ្កោលទោសចំពោះការបាញ់ផ្លោងក្នុងបរិវេណការទូតរុស្ស៊ីនៅស៊ីរី និងដែលហៅថាជាការវាយប្រហារភេរវកម្មត្រូវរាំងស្ទះនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីអង្គារនេះបានឲ្យដឹងថាសេចក្តីព្រាងនេះក្លាយជាឯកសារគ្មានប្រយោជន៍ បន្ទាប់ពីសមាជិករដ្ឋមួយចំនួនស្នើដកខ្លឹមសារសំខាន់ៗចេញពីឯកសារដោយអះអាងថាខ្វះភ័ស្តតាងពីភេរវជនក្នុងការវាយប្រហារ។ សេចក្តីថ្លែងការណ៍បានបន្ថែមថាវិធីសាស្រ្តបែបនេះបង្ហាញថាប្រទេសទាំងនេះមានគោលបំណងលើកទឹកចិត្តពួកសកម្មប្រយុទ្ធឧទ្ទាមដោយបានអនុវត្តផែនការភូមិសាស្រ្តនយោបាយបំផ្លិចបំផ្លាញនៅក្នុងប្រទេសដែលប្រឈមមុខហែកហួរដោយ
សង្រ្គាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here