ទាហានអាហ្វហ្គានីស្ថាន២៦នាក់ស្លាប់បន្ទាប់ពីមានការវាយប្រហារពីពួក Taliban

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧

មន្ត្រីអាហ្វហ្គានីស្ថានម្នាក់និយាយថាទាហាន២៦នាក់ស្លាប់បន្ទាប់ពីមានការវាយប្រហារហិង្សាពីពួក Taliban នៅមូលដ្ឋានសន្តិសុខជាតិអាហ្វហ្គានីស្ថាន ភាគខាងត្បូងខេត្ត Kandahar។ លោក Mohammad Radmanish អ្នកនាំពាក្យរងក្រសួងការពារជាតិនិយាយកាលពីថ្ងៃពុធថាការវាយប្រហាររបស់ពួក Taliban នៅពេលយប់នៅស្រុក Khakrez បានធ្វើឱ្យទាហាន២៦នាក់ស្លាប់ និង១៣នាក់រងរបួស។ Kandahar ត្រូវគេចាត់ទុកថាជាតំបន់បេះដូងសំខាន់របស់ពួក Taliban។ កងយោធាអាហ្វហ្គានីស្ថាន និងកងកម្លាំងសន្តិសុខបានតស៊ូយ៉ាងខ្លាំងដើម្បីទប់ស្កាត់កុបកម្មដែលបានបង្កើនការវាយប្រហារនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here