ប្រទេសចិនបើកមូលដ្ឋានយោធានៅបរទេសទី១លើទឹកដីសាធារណរដ្ឋ Djibouti

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៧

ប្រទេសចិនបានបើកមូលដ្ឋានយោធាជាលើកដំបូងរបស់ខ្លួននៅក្រៅប្រទេសកាលពីថ្ងៃអង្គារដែលមានពិធីហូតទង់ជាតិនៅក្នុងសាធារណរដ្ឋ Djibouti នៅតំបន់ HOA ដែលស្របនឹងថ្ងៃបុណ្យខួបទី៩០របស់កងទ័ពរំដោះប្រជាជននេះបើយោងតាមប្រភពព័ត៌មានរបស់រដ្ឋ។ Djibouti ស្ថិតនៅភាគពាយ័ព្យនៃមហាសមុទ្រឥណ្ឌាដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាព្រោះថាវានឹងក្លាយទៅជាតំបន់ដែលប្រមូលផ្តុំទ័ពដោយទីនោះមានកម្លាំងយោធាសម្ព័ន្ធមិត្តចិន និងកងកម្លាំងរបស់ឥណ្ឌា និងមានទាំងយោធាប្រទេសបង់ក្លាដេស មីយ៉ាន់ម៉ា និងស្រីលង្កា។ ប្រទេសចិនបានចាប់ផ្តើមសាងសង់មូលដ្ឋានភស្តុភារនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ មូលដ្ឋាននោះសាងសង់ឡើងដើម្បីជួយសង្រ្គោះកងនាវាចរដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព និងបេសកកកម្មមនុស្សធម៌នៅឆ្នេរសមុទ្រប្រទេស Yemen និង Somalia។ វាគឺជាមូលដ្ឋានកងទ័ពជើងទឹកនៅក្រៅប្រទេសរបស់ចិនលើកដំបូងបង្អស់ដែលទីក្រុងប៉េកាំងបានពិពណ៌នាជាផ្លូវការថាវាជាមូលដ្ឋានភស្តុភារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here