អង្គការសហប្រជាជាតិដកហូតអាវុធរបស់ក្រុមឧទ្ទាមពីជំរំក្នុងប្រទេសកូឡុំប៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៧

កាលពីថ្ងៃចន្ទអង្គកាសហប្រជាជាតិបានចាប់ផ្តើមយកកុងតឺន័រដែលផ្ទុកអាវុធប្រមាណជា៧,០០០ដើមចេញពីតំបន់ជម្លោះ។ អតីតយុទ្ធជនក្រុមឧទ្ទាមដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ីបានប្រគល់អាវុធទាំងនោះ ហើយយុទ្ធជនទាំងនោះបាននាំមកនូវកិច្ចព្រមព្រៀងសន្តិភាពមួយ។ ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos និយាយថាការដកអាវុធចេញនេះគឺជាការបញ្ចប់នូវបទឈប់បាញ់គ្នាមួយដែលធ្វើឡើងក្នុងខែមិថុនា ឆ្នាំ២០១៦។ កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ីចំនួន៧,០០០នាក់បញ្ចប់ការប្រគល់អាវុធរបស់ខ្លួននៅចុងខែមិថុនា។ កាំភ្លើងទាំងនោះនឹងត្រូវគេរំលាយដើម្បីសង់វិមានសន្តិភាពចំនួន៣។ ជម្លោះប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ីបានអូសបន្លាយពេលជាង៥ទសវត្សរ៍ និងបង្កឱ្យមនុស្សស្លាប់២៥០,០០០នាក់ និងបាត់ខ្លួន៦០,០០០នាក់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here