ការស៊ើបអង្កេតលើករណីលោក Trump និងប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១៧

សេចក្តីរាយការណ៍ព័ត៌មានបានបង្ហាញថាការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុនបានចាប់ផ្តើមឲ្យ Grand Juries នៅរដ្ឋធានីវ៉ាស៊ីនតោនធ្វើការ។ ការផ្លាស់ប្តូរនេះគឺដោយសារលោក Robert Mueller អាចនឹងប្រើវិធីសាស្រ្តកាន់តែខ្លាំងក្លា ដើម្បីប្រមូលទិន្នន័យស្តីពីការឃុបឃិតដែលអាចធ្វើទៅបានដោយក្រុមយុទ្ធនាការរបស់លោក Donald Trump។ Grand Juries ត្រូវបានគេប្រើដើម្បីចេញដីកាបង្ខំប្រជាជនដើម្បីផ្តល់សក្ខីកម្ម។ លោកប្រធានាធិបតីបានរិះគន់លើការស៊ើបអង្កេតនេះម្ដងទៀតដោយប្រាប់ការជួបជុំនៅ West Virginia ថាវាជា “ជាការប្រឌិត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here