ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមស្លាប់ដោយសារគ្រាប់បែកបង្កៃលើសត្វលា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

ប្រភពសន្តិសុខដែលដកស្រង់សម្តីដែលនិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៨នាក់បានស្លាប់ និងរងរបួសនៅពេលដែលពួកគេយកគ្រាប់បែកដាក់សមនឹងសត្វលាមួយក្បាលក្នុងគោលបំណងយកទៅបំផ្ទុះនៅក្នុងខេត្ត Kirkuk។ ប្រភពបានប្រាប់សារព័ត៌មាន Alsumaria ថាក្រុមសកម្មប្រយុទ្ធ៨នាក់បានដាក់អាវផាយដែលមានគ្រឿងផ្ទុះទៅលើសត្វលាមួយក្បាលនៅក្នុងតំបន់ al-Rashad ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីភាគនិរតីខេត្ត Kirkuk ដើម្បីរៀបចំបញ្ជូនទៅទីតាំងកងកម្លាំងសន្តិសុខដែលបានដាក់ពង្រាយនៅភ្នំ Hamreen។ យោងតាមប្រភពបានឲ្យដឹងទៀតថាក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់មាន៣នាក់ស្លាប់ និង៥នាក់​ផ្សេងទៀតរងរបួសក្នុងការប្រើប្រាស់បច្ចេកទេសថ្មីដែលដាក់គ្រាប់បែកកែច្នៃលើសត្វលាក្នុងគោលដៅជៀសវាងការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីរ៉ាក់ និងយន្តហោះចម្បាំងដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកាន់កាប់តំបន់នានានៅភាគនិរតីខេត្ត Kirkuk ចាប់តាំងពីឆ្នាំ២០១៤នៅពេ​លនោះពួកគេបានប្រកាសថាទីនោះគឺជារដ្ឋអ៊ីស្លាមរបស់ពួកដោយពួកគេកាន់កាប់បានទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ មេដឹកនាំកុលសម្ព័ន្ធក្នុងតំបន់ និងអ្នកនយោបាយមកពីខេត្ត Kirkuk បានដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ាក់ឲ្យពន្លឿនការវាយលុកលើទីក្រុង Hawija ដោយសារតែប្រជាជនរបស់ខ្លួនកំពុងជួបប្រទះនូវវិបត្តិមនុស្សធម៌ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមខណៈដែលក្រុមនេះបន្តការសម្លាប់រង្គាលលើប្រជាជនស៊ីវិលដែលព្យាយាមរត់គេចចេញពីទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here