អង្គការ NATO បញ្ជូនអ្នកឃ្លាំមើល៣នាក់ទៅកន្លែងសមយុទ្ធ “Zapad ២០១៧” របស់រុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧

អង្គការ NATO និយាយថាខ្លួននឹងបញ្ជូនអ្នកឯកទេស៣នាក់ទៅអង្កេតការធ្វើសមយុទ្ធយោធាដែលមានកងកម្លាំងរុស្ស៊ី និងប៊ឺឡារ៉ុសនៅខែក្រោយ ប៉ុន្តែអង្គការចង់ឱ្យប្រទេសទាំង២អនុញ្ញាតឱ្យមានការឃ្លាំមើលការប្រកួតសង្គ្រាមឲ្យបានកាន់តែទូលំទូលាយ។ ប្រទេសរុស្ស៊ី និងប៊ឺឡារ៉ុសបានឲ្យដឹងថាសមយុទ្ធ Zapad ឆ្នាំ២០១៧នឹងមានកងទ័ពយ៉ាងតិច១៣,០០០នាក់។ នៅក្រោមច្បាប់អន្ដរជាតិប្រទេសទាំង២គួរតែអនុញ្ញាតឱ្យមានការត្រួតពិនិត្យឲ្យបានច្រើនជាងមុនប្រសិនបើក្រុមកងទ័ពលើសពីតួលេខនោះ។ មន្ត្រីអង្គការ NATO មួយរូបបាននិយាយកាលពីថ្ងៃពុធថាអ្នកជំនាញនឹងចូលរួមសង្កេតនៅក្នុងប្រទេសរុស្ស៊ី និងប៊ឺឡារ៉ុសក្រោយពីពួកគេត្រូវបានប្រទេសទាំង២អញ្ចើញឱ្យចូលរួម។ លោកនិយាយថាច្បាប់អន្តរជាតិអនុញ្ញាតឱ្យអ្នកឃ្លាំមើលធ្វើសេចក្តីសង្ខេបអំពីសេណារីយ៉ូលំហាត់ និងដំណើរការនៃសមយុទ្ធ និងឲ្យពួកគេមានឱកាសនិយាយជាមួយទាហាននីមួយៗអំពីការធ្វើសមយុទ្ធនេះ។ សមយុទ្ធ Zapad ២០១៧ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែកញ្ញា៕

LEAVE A REPLY

Please enter your comment!
Please enter your name here