បន្ទាប់ពីវាយប្រហារ១០០ថ្ងៃកងទ័ពហ្វីលីពីននិយាយថាគោលដៅឈរជើងចុងក្រោយនៅជិតក្រុមយុទ្ធជន Marawi

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧

រយៈពេល១០០ថ្ងៃបន្ទាប់ពីពួកសកម្មប្រយុទ្ធដែលស្មោះត្រង់នឹងក្រុមរដ្ឋអ៊ីស្លាមបានកាន់កាប់ផ្នែកខ្លះនៃទីក្រុង (ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន) ពួកយោធាជឿជាក់ថាការប្រយុទ្ធនឹងត្រូវបញ្ចប់ដែលសង្គ្រាមជាវិបត្តិសន្តិសុខដ៏ធំបំផុតរបស់ខ្លួននៅក្នុងប៉ុន្មានឆ្នាំមកនេះ។ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី២៣ ខែឧសភានៅលើទីក្រុង Marawi សហព័ន្ធឧទ្ទាម Dawla Islamiya បានប្រឆាំងនឹងការទម្លាក់គ្រាប់បែក ការប្រើកាំភ្លើងធំ និងការវាយប្រហារតាមអាកាស។ ប៉ុន្តែឥឡូវនេះ Romeo Brawner មេបញ្ជាការរងនៃកងកម្លាំងភូមារបស់កងយោធា Marawi និយាយថាតំបន់ដែលឧទ្ទាមកាន់កាប់បានចុះខ្សោយ ហើយថែមទាំងទទួលបានព័ត៌មានមកថាក្រុមសកម្មប្រយុទ្ធទទួលបានម្ហូបអាហារមានកម្រិតទាប និងគ្រាប់រំសេវនៅសល់តិច។ លោកសង្ឃឹមថាការឡោមព័ទ្ធរបស់កងកម្លាំង Marawi នឹងត្រូវបញ្ចប់ក្នុងរយៈពេល២ឬ៣សប្តាហ៍ខាងមុខនេះ។ កម្លាំងប្រយុទ្ធរបស់ក្រុមយោធា Marawi ក៏បានបន្តថយចុះដែរ។ យោធាទាំងនោះបានខកខានក្នុងការវាយប្រហារលើគោលដៅ និងកំណត់ពេលវេលាវាយប្រហារចុងក្រោយម្តងហើយម្តងទៀតដែលពេលនេះកម្លាំង និងដំណោះស្រាយរបស់ពួកគេមានកម្រិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here