កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដែលអាចភ្ជាប់ទៅលើមីស៊ីល ICBM

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០១៧

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ណែនាំអំពីកម្មវិធីនុយក្លេអ៊ែរនៅក្នុងរូបថតដែលមិនទាន់បានបង្ហោះដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) របស់ក្រុងព្យុងយ៉ាងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ មជ្ឍមណ្ឌលភ្នាក់ងារសារព័ត៌មានកូរ៉េនិយាយថាគ្រាប់បែកអ៊ីដ្រូសែនកម្រិតខ្ពស់ដែលអាចបំពាក់លើមីស៊ីល ICBM ដែលមានទំហំតូចគ្រប់គ្រាន់។ កូរ៉េខាងជើងថាកំលាំងផ្ទុះអាចផ្លាស់ប្តូកំលាំងបានពី១០ទៅរាប់រយតោនអាស្រ័យលើការសរសេរកូដ។ នុយក្លេអ៊ែរមិនត្រឹមតែមានឥទ្ធិពលបំផ្លិចបំផ្លាញដ៏ធំសម្បើមនោះទេប៉ុន្តែវាក៏អាចផ្ទុះឡើងក្នុងកម្ពស់ខ្ពស់បង្កើតជាអេឡិចត្រូម៉ាញ៉េទិចដ៏អស្ចារ្យក្នុងការវាយប្រហារតំបន់គោលដៅ។ យោងតាមទីភ្នាក់ងារឧតុនិយម (KMA) ដែលដកស្រង់ពីព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃអាទិត្យថាមានរញ្ជួយដី៦,៣រិចទ័របានរំខានដល់កូរ៉េខាងជើងនៅជិតតំបន់សាកល្បងនុយក្លេអ៊ែរ Punggye-ri ខេត្ត Hamgyeong។ សារព័ត៌មាន USGS បានរាយការណ៍ថាការរញ្ជួយដីនេះមានកម្រិត៦,៣រិចទ័រខណៈដែលរដ្ឋបាលរញ្ជួយដីចិននិយាយថាបានរកឃើញរញ្ជួយដី៦,៣រិចទ័រនៅភាគឦសានប្រទេសកូរ៉េខាងជើងដែលអាចហៅថា “ការផ្ទុះសង្ស័យ”។ ក្រសួងការបរទេសជប៉ុនបានអះអាងថាការសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើងមានយ៉ាងហោចណាស់១០ដងបើប្រៀបធៀបនឹងការសាកល្បងនុយក្លេអ៊ែរមុនៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here