ប្រទេសចិនយកចិត្តទុកដាក់ចំពោះការពារការគំរាមកំហែងលើប្រព័ន្ធអ៊ីនធើណែត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៧

ប្រទេសចិននិយាយកាលពីថ្ងៃពុធថាខ្លួននឹងបង្កើតឃ្លាំងរក្សាទិន្នន័យជាតិសម្រាប់គ្រប់គ្រងព័ត៌មានពីការវាយប្រហារតាមបណ្តាញអ៊ីនធើណែត ហើយទាមទារឱ្យក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនអ៊ីនធើណែត និងអ្នកមានឈ្មោះ domain ទាំងអស់ផ្តល់ព័ត៌មានការវាយប្រហារដល់ឃ្លាំងទិន្នន័យជាតិនោះ។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបាននិយាយថាក្រុមហ៊ុន និងទូរគមនាគមន៍ក៏ដូចជាស្ថាប័នរដ្ឋាភិបាលត្រូវតែចែករំលែកព័ត៌មានឧប្បត្តិហេតុដែលកើតមានដូចជា៖ មានមេរោគ Trojan ភាពទន់ខ្សោយលើផ្នែក hardware និងមាតិការមេរោគភ្ជាប់ទៅនឹង IP ដែលអាចបង្ករឲ្យមានគ្រោះថ្នាក់។ ឯកសារស្តីពីគោលនយោបាយក៏បានលើកឡើងដែរថាក្រសួងដែលបង្កើតឃ្លាំងទិន្នន័យជាតិនេះត្រូវទទួលខុសត្រូវចំពោះការចាត់វិធានការលើការគម្រាមកំហែងលើបណ្តាញអ៊ីនធើណែតនៅក្រោមច្បាប់ថ្មីដែលនឹងអនុវត្តនៅថ្ងៃទី ០១ ខែមករាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here