ចាប់ខ្លួនបុរសម្នាក់នៅជិតសេតវិមានបន្ទាប់ពីឆែកឃើញមានអាវុធជាច្រើននៅក្នុងរថយន្ត

0

ប្រភពព័ត៌មាន CNN ចុះផ្សាយថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឲ្យដឹងថាបុរសម្នាក់ដែលត្រូវចាប់ខ្លួននៅជិតសេតវិមានកាលពីព្រឹកថ្ងៃអាទិត្យមានផ្ទុកកាំភ្លើង៩ដើម និងកាំបិត៣ដើមនៅក្នុងរថយន្តរបស់គាត់។ បុរសរូបនេះត្រូវចាប់ខ្លួនដោយមន្រ្តីអនុវត្តន៍ច្បាប់ដោយជាប់ចោទពីបទបត់ជើងតូចនៅទីសាធារណៈ។ យោងតាមការសាកសួរចម្លើយឲ្យដឹងថាជនសង្ស័យគ្រោងនឹងទៅសេតវិមានដើម្បីនិយាយជាមួយលោក Admiral Mike Rogers នាយកភ្នាក់ងារសនិ្តសុខជាតិ និងរដ្ឋមន្ត្រីការពារជាតិលោក James Mattis ចំពោះដំបូន្មានលើប្រាក់ខែដែលបាត់បង់ និងបញ្ហាផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here