កងទ័ពអាកាសរុស្ស៊ីក្នុងប្រទេសស៊ីរីសម្លាប់ក្រុម​ ISIS ជាង៣០០​នាក់ក្នុងរយៈពេល២ថ្ងៃដោយរួមបញ្ចូល​ទាំង៤០​នាក់ពីតំបន់ ​Caucasus ខាងជើង

0

ប្រភពពត៌មានពី RT ចេញផ្សាយ​ថ្ងៃទី ០៣​ ខែ​ តុលា​ ឆ្នាំ​២០១៧​

រយៈពេលតែ២ថ្ងៃ​កងទ័ពរុស្ស៊ីបណ្តេញពួកក្រុមប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS/ISIL) ចំនួន៣០៤​នាក់ពីច្រាំងទន្លេខាងកើត Euphrates ប្រទេសស៊ីរី។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov និយាយថាក្រុមភេរវករប្រមាណជា១៧០នាក់រងរបួស “ទីបញ្ជាការចំនួន៣កន្លែង តំបន់សំខាន់ៗចំនួន៩កន្លែង រថក្រោះ៣គ្រឿង​ កាំភ្លើងធំ៣ដើម រថយន្តប្រភេទ SUV ១៧គ្រឿងដែលបំពាក់ដោយអាវុធធំៗ និងឃ្លាំងគ្រាប់រំសេវ៤កន្លែងត្រូវបានបំផ្លាញ”។ យ៉ាងហោចណាស់មេបញ្ជាការចំនួន៧​នាក់ពីគ្រប់ជាន់ថ្នាក់ស្លាប់ រួមទាំង Abu Islam Al-Kazaki ជាជនជាតិកាហ្សាក់ស្ថានដែលជាអ្នកសម្របសម្រួលសកម្មភាពការប្រឆាំងឈ្លានពាន IS នៅជ្រលងភ្នំ Euphrates។ ការវាយប្រហារតាមអាកាសដោយកងកម្លាំងរុស្ស៊ីបានបំផ្លាញមជ្ឈមណ្ឌលប្រមូលផ្តុំ និងបណ្តុះបណ្តាលទាហានស៊ីឈ្នួលបរទេសមកពីរដ្ឋអ៊ីស្លាមរួមទាំងពួកសកម្មប្រយុទ្ធប្រមាណជា៤០​នាក់ពី Caucasus ខាងជើង ក៏ដូចជាក្រុមភេរវករលបបាញ់ចល័ត។ ឧត្តមសេនីយ៍ទោ Konashenkov  “អរគុណចំពោះសកម្មភាពដ៏មានប្រសិទ្ធភាពរបស់កងកម្លាំងទ័ពអាកាសរុស្ស៊ី​ កងទ័ពស៊ីរីដែលរំដោះទឹកដីតាមដងទន្លេ Euphrates ពីពួកសកម្មប្រយុទ្ធ IS”៕

LEAVE A REPLY

Please enter your comment!
Please enter your name here