អ៊ីស្រាអែលអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្កើនសកម្មភាពកាន់តែខ្លាំងថែមទៀតនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៧

រដ្ឋមន្រ្តីនៃក្រសួងការពារជាតិអ៊ីស្រាអែលទទូចឲ្យទីក្រុងវ៉ាស៊ីនតោនចូលរួមកាន់តែខ្លាំងថែមទៀងក្នុងប្រទេសស៊ីរីដែលជាកន្លែងដែលប្រធានាធិបតី Bashar Assad “កំពុងតែឈ្នះ”។ មន្ត្រីរូបនេះស្នើសុំឱ្យមានការបង្កើនសកម្មភាពចូលរួមរបស់សហរដ្ឋអាមេរិកដោយនិយាយថាអ៊ីស្រាអែលកំពុងតែជួបការលំបាកជាមួយនឹងការដោះស្រាយជាមួយពលរដ្ឋរុស្សី ពលរដ្ឋអ៊ឺរ៉ង់ និងពលរដ្ឋទួរគី រួមទាំងពលរដ្ឋហេស៍ប៊ូឡា។ លោក Avigdor Lieberman និយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Walla របស់អ៊ីស្រាអែលនៅថ្ងៃអង្គារថា “យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបង្កើនសកម្មភាពកាន់តែច្រើននៅក្នុងប្រទេសស៊ីរី និងនៅក្នុងមជ្ឍឹមបូព៌ា។ នៅក្នុងតំបន់ភាគខាងជើងយើងនឹងប្រឈមមុខជាមួយពលរដ្ឋរុស្ស៊ី ពលរដ្ឋអ៊ឺរ៉ង់ និងពលរដ្ឋទួរគី រួមទាំងពលរដ្ឋហេស៍ប៊ូឡា។ សាធារណៈជនមិនដឹងអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែវាជារឿងដ៏ល្អ នេះគឺជាការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែង២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here